ជ្រើសរើស ៖​ ពាក្យស្វែងរក ៖    
គណៈកម្មការផែនការ វិនិយោគរដ្ឋសភា ជួបពិភាក្សាការងារជាមួយក្រសួងផែនការ
រៀបរៀងដោយ​ ៖​​ NA1472 កាលពី (3/19/2019 9:04:49 PM ) (បើកមើលចំនួន​ : 23ដង)  

គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា
ដឹកនាំដោយ ឯកឧត្តម ជា វ៉ាន់ដេត ​បានជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងផែនការ
នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា
ដើម្បីសិក្សាស្វែងយល់ពីការងារដែលក្រសួងសម្រេចបាន និងទិសដៅការងារបន្ត។ 

រដ្ឋមន្ត្រីក្រសួងធនធានទឹក ជម្រាបជូនគណៈកម្មការរដ្ឋសភាអំពីលទ្ធផលការងារកន្លងមក និងផែនការសកម្មភាពរបស់ក្រសួងសម្រាប់នីតិកាលទី៦នៃរដ្ឋសភា
រៀបរៀងដោយ​ ៖​​ NA1472 កាលពី (3/7/2019 2:06:37 AM ) (បើកមើលចំនួន​ : 29ដង)  

ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ
បានដឹកនាំសហការីមកកាន់វិមានរដ្ឋសភា ដើម្បីជម្រាបជូនគណៈកម្មការផែនការ វិនិយោគ កសិកម្ម
អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ដែលមាន ឯកឧត្តម ជា វ៉ាន់ដេត ជាប្រធានគណៈកម្មការ
អំពីលទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅការងារ ដែលក្រសួងធនធានទឹក និងឧតុនិយម...

អភិបាលខេត្តកំពង់ឆ្នាំងជម្រាបជូនគណៈប្រតិភូរដ្ឋសភាពីផែនការបន្លាស់ទីផ្ទះបណ្ដែតទឹកនៅក្នុងបឹងទន្លេសាប ថាទទួលបានការសាទរយ៉ាងទូលំទូលាយពីគ្រប់មជ្ឈដ្ឋាន
រៀបរៀងដោយ​ ៖​​ NA1472 កាលពី (3/7/2019 1:41:41 AM ) (បើកមើលចំនួន​ : 38ដង)  

នៅក្នុងឱកាសទទួលស្វាគមន៍គណៈប្រតិភូរដ្ឋសភា នៅសាលាខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩
ឯកឧត្តម ឈួរ ច័ន្ចឌឿន អភិបាលនៃគណៈអភិបាលខេត្តនេះ បានមានប្រសាសន៍ជម្រាបជូន
គណៈប្រតិភូរដ្ឋសភា ពីការដាក់ចេញផែនការបន្លាស់ទីផ្ទះបណ្ដែតទឹកនៅក្នុងបឹងទន្លេសាប នៃខេត្តកំពង់ឆ្នាំង
ថាបានទទួលការសាទរយ៉ាងទូលំទូលាយពីគ្រប់មជ្ឈដ្ឋាន។ 

គណៈកម្មការទី៣នៃរដ្ឋសភា ចុះសិក្សាស្វែងយល់ពីវិស័យផែនការ វិនិយោគ និងធនធានទឹក នៅខេត្តពោធិ៍សាត់
រៀបរៀងដោយ​ ៖​​ NA1472 កាលពី (3/7/2019 1:35:41 AM ) (បើកមើលចំនួន​ : 36ដង)  

គណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា
ដឹកនាំដោយ ឯកឧត្តម ជា វ៉ាន់ដេត ប្រធានគណៈកម្មការ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩
បានអញ្ជើញចុះបំពេញបេសកកម្មនៅខេត្តពោធិ៍សាត់ ដើម្បីស្វែងយល់អំពីប្រសិទ្ធភាព
នៃការអនុវត្តន៍ច្បាប់នានា ពាក់ព័ន្ធនឹងវិស័យដែលគណៈកម្មការទទួលខុសត្រូវ ក៏ដូចជាពិនិត្យមើល...

គណៈកម្មការវិនិយោគរដ្ឋសភា សាទរការអភិវឌ្ឍនៅក្នុងខេត្តបាត់ដំបង
រៀបរៀងដោយ​ ៖​​ NA1472 កាលពី (3/7/2019 1:34:14 AM ) (បើកមើលចំនួន​ : 31ដង)  

ឯកឧត្តម ងួន រតនៈ​ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង​ បានជម្រាបប្រតិភូគណៈកម្មការជំនាញ
រដ្ឋសភាថា ដោយសារកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល
បានផ្តល់ឱកាសសម្រាប់អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស ចូលរួមចំណែកអភិវឌ្ឍន៍
ខេត្តបាត់ដំបងឲ្យមានការរីកចម្រើនឡើង មិនខុសពីខេត្តនានានៅក្នុងប្រទេសកម្ពុជានោះទេ។ 

ថ្នាក់ដឹកនាំខេត្តប៉ៃលិន ជម្រាបគណៈកម្មការជំនាញរដ្ឋសភាថា ការដំាដុះកសិកម្មកើនឡើង តែសត្វល្អិតបំផ្លាញខ្លះ
រៀបរៀងដោយ​ ៖​​ NA1472 កាលពី (3/7/2019 1:31:40 AM ) (បើកមើលចំនួន​ : 31ដង)  

ក្នុងឆ្នាំ២០១៨ ផ្ទៃដីដាំដុះដំណាំកសិកម្មទូទាំងខេត្តប៉ៃលិនមានចំនួន៨២៧៣២ហិកតា
ដែលមានទិន្នផលជាមធ្យមជាង៣តោនក្នុង១ហិកតា។ នេះជាការលើកឡើងរបស់ថ្នាក់ដឹកនាំខេត្តប៉ៃលិន
ជម្រាបជូនគណៈប្រតិភូគណៈកម្មការជំនាញរដ្ឋសភាគឺគណៈកម្មការផែនការវិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ
បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ដែលមាន ឯកឧត្ត​ម ជា វ៉ាន់ដេត ជាប្រធាន បានដឹកនាំសមាជិក...

ប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម បរិស្ថានរដ្ឋសភា ចុះសិក្សាស្វែងយល់ការងារនៅខេត្តបន្ទាយមានជ័យ
រៀបរៀងដោយ​ ៖​​ NA1472 កាលពី (3/7/2019 1:29:31 AM ) (បើកមើលចំនួន​ : 33ដង)  

ប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា
ដឹកនាំដោយ ឯកឧត្តម ជា វ៉ាន់ដេត ប្រធាន គណៈកម្មការ បានចុះសិក្សាស្វែងយល់ការងារ
ដែលគណៈកម្មការទទួលបន្ទុក នៅក្នុងខេត្តបន្ទាយមានជ័យ
នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩។

ប្រធានគណៈកម្មការបរិស្ថានរដ្ឋសភា លើកទឹកចិត្តដល់ពលរដ្ឋសហគមន៍ និងដៃគូនានា ចូលរួមថែរក្សាបរិស្ថាន
រៀបរៀងដោយ​ ៖​​ NA1472 កាលពី (3/7/2019 1:27:53 AM ) (បើកមើលចំនួន​ : 25ដង)  

ឯកឧត្តម ជា វ៉ាន់ដេត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន
និងធនធានទឹកនៃរដ្ឋសភា
និងសហការី បានចុះសិក្សាពីវិស័យការងារដែលគណៈកម្មការទទួលបន្ទុក
នៅក្នុងខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ដោយក្នុងនោះ បានចុះដល់តំបន់អភិរក្ស
សហគមន៍ការពារព្រៃឈើ ដោយបានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន...

ក្រសួងអភិវឌ្ឍន៍ជនបទជម្រាបរដ្ឋសភាអំពីគោលដៅប្រែក្លាយទីជនបទឲ្យក្លាយជាតំបន់អភិវឌ្ឍន៍និងធ្វើឲ្យប្រជាពលរដ្ឋ រស់នៅក្នុងជីវភាពសមរម្យ
រៀបរៀងដោយ​ ៖​​ NA1472 កាលពី (3/6/2019 6:57:08 PM ) (បើកមើលចំនួន​ : 27ដង)  

នៅក្នុងឱកាសឆ្លើយតបចំពោះការសាកសួររបស់គណៈកម្មការផែនការ វិនិយោគ កសិកម្ម
អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ដែលមាន ឯកឧត្តម ជា វ៉ាន់ដេត
ជាប្រធាន នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា ... 

ក្រសួងបរិស្ថានជម្រាបសមិទ្ធផលអាណត្តិទី៥​ដល់រដ្ឋសភា និងសុំការគាំទ្រក្នុងអាណត្តិថ្មី
រៀបរៀងដោយ​ ៖​​ NA1472 កាលពី (2/26/2019 8:51:50 PM ) (បើកមើលចំនួន​ : 38ដង)  

សមិទ្ធផលសំខាន់ៗដែលក្រសួងបរិស្ថានសម្រេចបានក្នុងអាណត្តិទី៥ មានដូចជា ការធ្វើទំនើបកម្មស្ថាប័ន
និងការកសាងរដ្ឋបាលទំនើបកម្ម កិច្ចគាំពារបរិស្ថាន ការងារការពារ និងអភិរក្សធនធានធម្មជាតិ
ការអភិវឌ្ឍដោយចីរភាព និងការងារអប់រំ និងផ្សព្វផ្សាយ អំពីបរិស្ថានដល់ប្រជាពលរដ្ឋ។
ទាំងនេះជាការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅចំពោះមុខគណៈកម្មការជំនាញរដ្ឋសភា...

មុនដំបូង ថយក្រោយ
1 2 3 4 5 6
បន្ទាប់ ចុងក្រោយ ជ្រើសរើសចំនួនដែលចង់បង្ហាញ ៖​ ទំព័រ 1 នៃ 6