ទំព័រមុខ » News » ព័ត៌មានប្រចាំថ្ងៃ » អគ្គលេខាធិការដ្ឋានរដ្ឋសភាបណ្តុះបណ្តាលមន្រ្តីសវនកម្មផ្ទៃក្នុង
អគ្គលេខាធិការដ្ឋានរដ្ឋសភាបណ្តុះបណ្តាលមន្រ្តីសវនកម្មផ្ទៃក្នុង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (8/12/2019 7:57:42 PM )

មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ចំនួន៣២នាក់ ទទួលបានការបណ្តុះបណ្តាលពីនីតិវិធី និងបច្ចេកទេសសវនកម្មផ្ទៃក្នុង។ វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ដែលរៀបចំដោយក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា សហការជាមួយវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឯកឧត្តម មិត្ត ការ៉េន អគ្គលេខាធិការរងរដ្ឋសភា និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃអគ្គលេខាធិការដ្ឋាន រដ្ឋសភា ដែលបានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល បានគូសបញ្ជាក់ថា ការបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងកសាង សមត្ថភាពមន្រ្តី និងជំរុញប្រសិទ្ធិភាពការងារ។

ឯកឧត្តមអគ្គលេខាធិការរង បានលើកឡើងបន្តថា សវនកម្មផ្ទៃក្នុង ជាការងារឯករាជ្យ ដើម្បីធានាលើកកម្ពស់គុណតម្លៃប្រសិទ្ធិភាពការងារស្ថាប័ន ហើយមន្រ្តីសវនកម្មផ្ទៃក្នុង ត្រូវប្រកាន់ខ្ជាប់នូវគុណតម្លៃ មានកិច្ចសហការល្អជាមួយដៃគូ គ្រប់ភាគីពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់ជាប្រចាំនូវ ប្រសិទ្ធិភាព និងតម្លាភាព។

វគ្គបណ្តុះបណ្តាលរយៈពេលបីថ្ងៃនេះ មានវាគ្មិនមកឧទ្ទេសនាម ជាមន្រ្តីជំនាញនៅក្នុងអគ្គលេខាធិការដ្ឋានរដ្ឋសភា និងអង្គភាពពាក់ព័ន្ធពីខាងក្រៅ ដូចជាវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាដើម៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន