ទំព័រមុខ » News » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភា៖ ក្រោយបោះឆ្នោតជ្រើសតំាងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្តេចប្រធាន អំពាវនាវសមាជិកសមាជិការដ្ឋសភា បន្តចុះជួយពលរដ្ឋដែលរងគ្រោះធម្មជាតិ
រដ្ឋសភា៖ ក្រោយបោះឆ្នោតជ្រើសតំាងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្តេចប្រធាន អំពាវនាវសមាជិកសមាជិការដ្ឋសភា បន្តចុះជួយពលរដ្ឋដែលរងគ្រោះធម្មជាតិ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (8/12/2019 1:06:51 AM )

រដ្ឋសភាបានបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ដើម្បីបោះឆ្នោតជ្រើសតំាង ឯកឧត្តម អ៊ិត រ៉ាឌី ជាសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម សម្រាប់អាណត្តិថ្មី ជ្រើសតំាងដោយរដ្ឋសភា នីតិកាលទី៦ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា

សមាជិករដ្ឋសភាចំនួន១០៩រូប បានបោះឆ្នោត ជូន ឯកឧត្តម អ៊ិត រ៉ាឌី ជាប់ជាមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមសម្រាប់អាណត្តិថ្មី។ បន្ទាប់មក សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា "ដោយសារតែពេលនេះ ជាពេលវិស្សមកាលពីសម័យប្រជុំពេញអង្គរដ្ឋសភា និងដោយសារ រដ្ឋសភាពុំទាន់មានរបៀបវារៈសម្រាប់បន្តសម័យប្រជុំជាវិសាមញ្ញ ខ្ញុំបន្តអំពាវនាវ និងលើកទឹកចិត្ត ដល់សមាជិកសមាជិកាទំាងអស់ បន្តចុះបេសកកម្ម តាមមណ្ឌលខេត្តទូទំាងប្រទេស ដើម្បីស្វែងយល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ពិសេសសូមចូលរួមដោះស្រាយ ទុក្ខលំបាកប្រជាពលរដ្ឋជាមួយ រាជរដ្ឋាភិបាល នៅក្នុងឱកាសដែលប្រទេសយើងមានខេត្តក្រុងមួយចំនួន បានកំពុងទទួលរងនូវជំនន់ទឹកភ្លៀង និងគ្រោះរាំងស្ងួតជាដើម"។

តាមរយៈ Facebook ផ្ទាល់ខ្លួន សម្តេចប្រធានរដ្ឋសភា បានកោតសរសើរដល់សមាជិកសមាជិការដ្ឋសភាទាំងអស់ ពិសេសគណៈកម្មការជំនាញ រដ្ឋសភាទំាង១០ ដែលបានចុះសិក្សាស្វែងយល់វិស័យការងារ ដែលគណៈកម្មការរបស់ខ្លួនទទួលបន្ទុក នៅតាមខេត្តក្រុង និងក្រសួងមន្ទីរ មួយរយៈ មកនេះ ដើម្បីបំពេញតួនាទីភារកិច្ចរបស់រដ្ឋសភា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ជំរុញសេវាសាធារណៈរបស់រដ្ឋ ឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ និងការរីកចម្រើនរបស់ប្រទេសជាតិ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន